跳至正文
西哈努克省电视台 · 官方网站
登录

ដំណឹងល្អ! រដ្ឋគ្រោងសាងសង់មន្ទីរពេទ្យដ៏ធំមួយប្រចាំខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ដើម្បីទទួលព្យាបាលអ្នកជំងឺខេត្តជាប់តំបន់សមុទ្រ

KPS99TV历史原文 · 暂无当前语言译文

(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមន្រ្តីថ្នាក់ដឹកនាំខេត្តមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ដើម្បីឱ្យវិស័យសុខាភិបាលបានល្អ ក្នុងមន្ទីរពេទ្យត្រូវបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អដែរ មិនមែនមានមនុស្សមករកសេវាព្យាបាលច្រើន ពេទ្យបំរើសេវាមិនល្អនោះទេ សុខភាពប្រជាពលរដ្ឋ គឺពឹងផ្អែកលើសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា «នៅតំបន់ឆ្នេរខេត្តព្រះសីហនុរបស់យើង ត្រូវបានដាក់កំណត់ថា ជាខេត្តប៉ូលសេដ្ឋកិច្ច ពហុបំណងហើយ គំរូទៀត អញ្ចឹងវាអត់មានអីចម្លែកទេ យើងត្រូវរៀបចំមន្ទីរពេទ្យធំមួយ នៅបែកខាងព្រៃនប់នេះ គឺដើម្បីទទួលអ្នកជំងឺពីខាងកោះកុង កែប និងកំពតផង»។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ទីតាំងភូមិសាស្រ្តនៅស្រុកព្រៃនប់ គឺសំខាន់ បើតាមចិត្តលោក ពេទ្យបង្អែកខេត្តព្រះសីហនុ លោកមិនឱ្យដាក់នៅក្នុងក្រុងកំពង់សោមទេ ឱ្យដាក់នៅស្រុកព្រៃនប់វិញ ព្រោះជាទីតាំងល្អ ផ្លូវស្របទៅភ្នំពេញផង ប៉ុន្តែក៏ត្រូវតែមានមន្ទីរពេទ្យជួយសង្រ្គោះបន្ទាន់នៅក្រុងកំពង់សោមដែរ៕

ដោយ៖ ធី លីថូ

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…