跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តតាកែវព្រមានបិទសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានណាដែលតម្លើងថ្លៃក្នុងថ្ងៃប្រឡងបាក់ឌុប

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម វ៉ី សំណាង បានព្រមានបិទសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានណាដែលតម្លើងថ្លៃក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃខាងមុខនេះ ដោយគ្មានការយោគយល់ដាច់ខាត់។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា អភិបាលក្រុង ស្រុកដែលមានមណ្ឌលប្រឡង ត្រូវចុះពិនិត្យមើលលើថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងការលក់ម្ហូបអាហារតាមអាហារដ្ឋានឱ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមឆ្លៀតឱកាសពេលប្រឡងនេះទៅកេងចំណេញចំពោះសិស្សានុសិស្សឡើយ ពីព្រោះនាំឱ្យប៉ះពាល់ដល់ប្អូនៗសិស្សានុសិស្សដែលមកចូលរួមប្រឡង ហើយបើមានករណីបែបនេះកើតមានឡើងត្រូវចាត់វិធានការភ្លាមៗតាមរយៈបិទអាជីវកម្មចោលតែម្ដង។

ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំឱ្យសមត្ថកិច្ចទាំងអស់នៅក្នុងខេត្តត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរតាមមណ្ឌលប្រឡងឱ្យបានល្អប្រសើរ ចំណែកការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡង មិនតម្រូវឱ្យបង់ប្រាក់នោះទេ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិ «បាក់ឌុប» ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ១០ សីហា ២០២៦ សម្រាប់ខេត្តតាកែវមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៩៥៦៣នាក់ ក្នុងនោះស្រី ៥៤១៧នាក់ ធ្វើឡើងនៅមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៣៩១បន្ទប់ប្រឡង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…