跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្ត្រីអប់រំនឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកស្អែក!

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី១០ខែ សីហា ឆ្នាំ២០២៦ ស្អែកនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ។

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត ៣៧ ៤៤៥នាក់ ស្មើនឹងជាង២៤ភាគយ និងថ្នាក់សង្គម មាន ១១៣ ៧៩៣នាក់ ស្មើនិងជាង ៧៥ភាគរយ ចែកជា ២៤៤មណ្ឌល ត្រូវជា៦២០៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៦៨មណ្ឌល ត្រូវជា ១៥៣៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១៧៦មណ្ឌលត្រូវជា៤៦៧៤បន្ទប់។

តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុន ក្រសួងរៀបចំនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី៨១ ៤៤២ នាក់ ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…