跳至正文
西哈努克省电视台 · 官方网站
登录

បាក់ឌុប៖បេក្ខជនប្រឡង២នាក់មានបញ្ហាសុខភាពក្នុងនោះម្នាក់មានជំងឺគ្រុនឈាម

KPS99TV历史原文 · 暂无当前语言译文

ថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យកំពតក្រុងកើត ខេត្តកំពត មានករណីបេក្ខជនមានបញ្ហាសុខភាព ២ករណី នាកំឡុងពេលដំណើរការប្រឡង មុខវិជ្ជា: រូបវិទ្យា។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានបេក្ខជនឈ្មោះ ម៉េង សុខវីន មានអាការៈមិនសូវស្រួលខ្លួន (មានជំងឺគ្រុនឈាម) ត្រូវបានបញ្ជូនមកបន្ដសរសេរកិច្ចការរនៅបន្ទប់ពេទ្យ និងបេក្ខជនឈ្មោះ ដា នីសា ក៏មានអាការ: មិនស្រួលខ្លួនដែរ។ ក្នុងនោះ លោកអនុប្រធានមណ្ឌល នឹង ប្រធានអប្បមាទ បានបញ្ជូនទៅពិនិត្យនៅបន្ទប់ពេទ្យ។

ដោយ៖ ង៉ែត ពិសាន្ត

រូបភាព៖ ACU

评论

正在加载评论…