跳至正文
西哈努克省电视台 · 官方网站
登录

បង្ក្រាបក្រុមក្មេងទំនើង១៦នាក់ដែលសកម្មបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅខេត្តកំពង់ស្ពឺ

KPS99TV历史原文 · 暂无当前语言译文

ក្រុមក្មេងទំនើង១៦នាក់ដែលសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងច្បារមន និងស្រុកសំរោងទង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។ ការធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យរបស់ពួកគេ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងនោះទីតាំងទី១. កម្លាំងបានឃាត់ខ្លួនក្មេងទំនើង១២នាក់ នៅចំណុចដីឡូតិ៍ក្រោយពន្ធនាគារ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងទីតាំងទី២ កម្លាំងបន្តឃាត់ខ្លួនបាន ៤នាក់បន្ថែមទៀត នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង។ ក្នុងប្រតិបត្តិការទាំងពីរទីតាំងនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ០៨គ្រឿង ទូរស័ព្ទចំនួន ១៦គ្រឿង ខ្សែកលោហៈធាតុពណ៌ទង់ដែង ០១ខ្សែ និងកងដៃលោហៈធាតុពណ៌ទង់ដែង ០១ផងដែរ។

ក្មេងទំនើងទាំង១៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ចំណែក ម៉ូតូចំនួន១២គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះក្មេងទំនើង ជាពិសេសអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…