跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តស្ទឹងត្រែង!

KPS99TV历史原文 · 暂无当前语言译文

(ស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលតម្រង់ទិស និងស្តាប់សំណើសំណូមពររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគសេដ្ឋកិច្ច គណនាថ្លៃដើមផលិត បច្ចេកទេសផលិត និងការតភ្ជាប់ទីផ្សារ ស្របតាមទស្សនទាន «មានហូប មានប្រើមានបាន និងមានរហូត»។

សូមជម្រាបថា មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ៖ ធី លីថូ

评论

正在加载评论…