跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងពាណិជ្ជកម្ម សហការជាមួយផ្សារទំនើប AEON ចុះជួយប្រមូលទិញខ្ញីពីកសិកររងគ្រោះដោយទឹកលិច នៅស្រុកស្អាង ខេត្តកណ្តាល

KPS99TV历史原文 · 暂无当前语言译文

លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ដោយសហការជាមួយតំណាងផ្សារទំនើប អ៊ីអន (AEON) និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដាំដុះជាក់ស្តែងនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពដំណាំដែលរងការលិចលង់ ជាពិសេសដំណាំខ្ញីដែលតម្រូវឱ្យប្រមូលផលមុនកាលកំណត់ ដើម្បីស្វែងរកលទ្ធភាពជួយអន្តរាគមន៍ប្រមូលទិញពីកសិករតាមបរិមាណជាក់ស្តែង ក្នុងតម្លៃសមរម្យ និងជៀសវាងការខាតបង់ធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ និងសមាគមដាំដុះ ដើម្បីសម្របសម្រួលលើការចុះកិច្ចសន្យាទិញ-លក់ ការកំណត់តម្លៃ និងបរិមាណផ្គត់ផ្គង់។ លើសពីនេះ ក្រសួងក៏នឹងជួយរៀបចំផែនការដាំដុះឡើងវិញឱ្យស្របតាមតម្រូវការទីផ្សារ និងផែនការបញ្ជាទិញរបស់ផ្សារទំនើបនាពេលអនាគតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…