跳至正文
西哈努克省电视台 · 官方网站
登录

កើនជាងឆ្នាំមុន! ៦ខែដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍បានផ្ដា/ច់យកជីវិតមនុស្សជាង៧០០នាក់ និងរបួ//សរាប់រយនាក់

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន៧៩នាក់ ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

របាយការណ៍បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមករណីសោកនាដកម្មទាំងនោះ ការបើកបរល្មើសល្បឿន មាន៤៦ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់មិនប្រយ័ត្ន ៦ភាគរយ ស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត១ភាគរយ។

កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ របាយការណ៍ បង្ហាញទៀតតួលេខយ៉ាងច្បាស់ៗថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ អ្នកជិះម៉ូតូមានរហូតដល់៨០ភាគរយ ក្នុងនោះមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៦៣ភាគរយ ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញមានចំនួន ៤៦១ លើក ខេត្តព្រះសីហនុ ៩២លើក កណ្តាល ៧៥លើក កំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។

សូមបញ្ជាក់ថា ត្រឹមតែក្នុងរយៈពេល១០ថ្ងៃដើមខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យអ្នកដំណើរ៥២នាក់ស្លាប់ និង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទ គឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ៕

ដោយ៖ ធី លីថូ

评论

正在加载评论…