នារសៀលថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម JOHN NOH ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិ (ក្រសួងសង្គ្រាម) ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងសហការី។ ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៃមូលដ្ឋានសមុទ្ររាម។
ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសហរដ្ឋអាមេរិកនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងយ៉ាងសំខាន់ ដើម្បីពង្រឹងទំនាក់ទំនងទ្វភាគី និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម


















