跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៦យានយន្តអគ្គិសនីកើនឡើងដល់ជាង ២ម៉ឺនគ្រឿង ជំរុញឱ្យទូសាកកើនដល់ជាង ៤០០ទូ ទូទាំងប្រទេស

KPS99TV历史原文 · 暂无当前语言译文

របត់នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការស្ទុះឡើងយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។

គិតត្រឹមជិតពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦ នេះ ស្ថានីយសាកថាមពលយានយន្តអគ្គិសនីនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៤០០ ទូ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនេះ មិនបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋ ឬបណ្ដាញអគ្គិសនីប្រើប្រាស់រួមគ្នានោះឡើយ។ ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏បានប្រើប្រាស់ថវិការបស់ខ្លួន ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅតាមទីតាំងសាធារណៈជាប្រយោជន៍រួម ដូចជា សួនច្បារ និងកន្លែងហាត់ប្រាណ រួមទាំងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់ទីតាំងអាជីវកម្មឯកជនដែលមានការប្រើប្រាស់ធំៗ និងមានលក្ខណៈអចិន្ត្រៃយ៍ផងដែរ។

ងាកមកមើលតួលេខចុះបញ្ជីយានយន្តអគ្គិសនីវិញ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបកើនឡើងដល់ទៅ ២០,៦០០ គ្រឿង ដែលក្នុងនោះរួមមាន៖

រថយន្តអគ្គិសនីចំនួន ១៥,២៣៩ គ្រឿង ម៉ូតូអគ្គិសនីចំនួន ៤,៤៩៩ គ្រឿងនិងកង់បីអគ្គិសនីចំនួន ៨៦២ គ្រឿង។

កំណើនដ៏គំហុកទាំងផ្នែកយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធនេះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិស្ថាន៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…