(ភ្នំពេញ)៖ យោងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុនលោក កឹម សុខា បានមកជួបសម្ដេចនៅផ្ទះមុនពេលទៅ
សួរសុខទុក្ខកងទ័ព និងជនភៀសសឹក។
ដោយឡែកថ្ងៃនេះរួមជាមួយភរិយា និងកូនស្រីលោក កឹម សុខា បានមកសួរសុខទុក្ខសម្ដេចម្តងទៀត។ ក្នុងឱកាសនោះ សម្ដេចនិងក្រុមគ្រួសារលោកកឹម សុខា បានជក់និយាយគ្នារហូត៣ម៉ោង(9-12)ដោយនិយាយច្រើនជាមួយកូនស្រីលោក កឹម សុខា គឺកឹម មនោវិទ្យា ហើយសម្ដេចក៏បានធ្វើការកោតសរសើរដល់ កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ៕
ដោយ៖ ធី លីថូ












