跳至正文
西哈努克省电视台 · 官方网站
登录

ចិន-កម្ពុជា សុទ្ធតែបានប្តេជ្ញាចិត្តក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ស្របតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជា សុទ្ធតែបានប្តេជ្ញាចិត្តក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន បានថ្លែងថា តាមរយៈការស្វែងរក និងការអនុវត្តជាក់ស្តែងជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានដើរដោយជោគជ័យលើ មាគ៌ាទំនើបកម្មតាមបែបផែនចិន ព្រមទាំងបានផ្តល់នូវជម្រើសថ្មីសម្រាប់បណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវទំនើបកម្ម។

ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាដោយក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន ព្រមទាំងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជា ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីរួមដៃគ្នាសម្រេចឱ្យបាននូវការស្ដារឡើងវិញនៃប្រជាជាតិ៕

ដោយ៖ ធី លីថូ

评论

正在加载评论…