លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់នៅមុននេះបន្តិចថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពកាន់តែក្តៅឡើង មិនថមថយឡើយ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ។ ទន្ទឹមគ្នានេះ ជនភៀសសឹក បានកើនឡើងដល់ជាង ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ មកដល់ទីតាំងសុវត្ថិភាព ដែលកើនឡើងដល់ ៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


