ដើម្បីពង្រឹងការការពារសត្វផ្សោត និងជីវៈចម្រុះនៅតាមដងទន្លេមេគង្គ កាលពីសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញប្រគល់ទូកចំនួន ៣គ្រឿង ជូនដល់មន្ត្រីឆ្មាំទន្លេ។
ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ តំបន់កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ គួរបញ្ជាក់ថា ទូកល្បាតទាំង ៣គ្រឿងនេះ គឺជាជំនួយឧបត្ថម្ភពីមូលនិធិពិសេសមេគង្គ-ឡានឆាង។
ការផ្តល់មធ្យោបាយធ្វើដំណើរនាពេលនេះ នឹងជួយសម្រួលយ៉ាងច្រើនដល់មន្ត្រីឆ្មាំទន្លេ ក្នុងការចុះល្បាត តាមដាន និងការពារសត្វផ្សោតទន្លេមេគង្គ ព្រមទាំងរួមចំណែកពង្រឹងការអនុវត្តវិធានការអភិរក្សធនធានជលផល និងជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ប៉ៃ សុឃីម










