跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ានរិទ្ធ នាំយកសំឡេងកម្ពុជាទៅកាន់កិច្ចសន្ទនាយុទ្ធសាស្ត្រអាស៊ាន ដើម្បីពង្រឹងការឆ្លើយតបគ្រោះមហន្តរាយឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព

KPS99TV历史原文 · 暂无当前语言译文

តំណាងឱ្យប្រទេសកម្ពុជា ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង និងជាមន្ត្រីបង្គោលគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) គ.ជ.គ.ម. បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM)» លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍កម្រិតតំបន់ដ៏សំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយកងកំលាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល-អាហា ដោយមានការគាំទ្រថវិកាយ៉ាងពេញទំហឹងពីសំណាក់ដៃគូរម្ចាស់ជំនួយអាស៊ាន។

អ្វីដែលរឹតតែពិសេសនោះ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធឡើងចំពេលជាមួយគ្នានឹងការអបអរសាទរ «ទិវាមនុស្សធម៌ពិភពលោក» ព្រមទាំងជាការវាយតម្លៃឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងឱកាសគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតយន្តការ «អាស៊ានតែមួយ ការឆ្លើយតបតែមួយ (OAOR)»។ នេះជាការរំលឹកឡើងវិញនូវស្មារតីសាមគ្គីភាព និងសកម្មភាពរួមគ្នារបស់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលកើតឡើងនៅក្នុងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គោលបំណងចម្បងនៃកិច្ចសន្ទនា SPDDM ឆ្នាំ២០២៦ គឺដើម្បីរួមគ្នាឆ្លុះបញ្ចាំងពីលទ្ធផលការងារជាប្រវត្តិសាស្ត្ររបស់អាស៊ានក្នុងរយៈពេល ១០ឆ្នាំកន្លងមក ព្រមទាំងធ្វើការវាយតម្លៃលើរាល់សមិទ្ធផលដែលសម្រេចបាន។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានផ្តោតលើការកសាង និងកំណត់ទិសដៅយុទ្ធសាស្ត្រទៅថ្ងៃអនាគត ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបផ្នែកមនុស្សធម៌ឱ្យកាន់តែមានភាពរស់រវើក ធន់ និងទាន់ពេលវេលាទូទាំងសហគមន៍អាស៊ានទាំងមូល៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…