跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមហ៊ុន ម៉ានី៖សង្រ្គាមបង្កឡើងដោយទាហានថៃធ្វើឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើនរងទុក្ខលំបាក

历史原文 · 暂无当前语言译文

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ថ្ងៃនេះ (ថ្ងៃទី២៦ ខែកក្កដា) គឺជាថ្ងៃទី៣ ក្រោយពីការផ្ទុះអាវុធ និងការឈ្លានពានរបស់ប្រទេសថៃមកក្នុងទឹកដីកម្ពុជាចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សង្រ្គាមដែលបង្កឡើងដោយភាពស្រេកឃ្លានអំណាចរបស់ទាហានថៃ បាននាំមកនូវទុក្ខលំបាកដល់ជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើននាក់។ នេះមិនមែនគ្រាន់តែជាជម្លោះព្រំដែននោះទេ វាជាអំពើអមនុស្សធម៌ដែលរំលោភលើខ្លឹមសារនៃសន្តិភាព និងមនុស្សជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…