អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ បន្តលើកកម្ពស់ និងពង្រឹងសមត្ថភាពបច្ចេកទេសសុរិយោដី តាមរយៈការដំឡើងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) នៅទូទាំងប្រទេស។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងអនុវត្តការងារយ៉ាងសកម្មតាមផែនការ ដោយសម្រេចបានលទ្ធផលជាច្រើន រួមមាន៖ ការពិនិត្យគុណភាពបេតុង និងខ្នាតជាក់ស្តែង ការចល័តការដ្ឋាន ការចាក់បេតុងប្រអប់ផ្នែកខាងលើនៃបង្គោលស្ថានីយ ព្រមទាំងការជីកប្រឡាយបង្កប់ខ្សែភ្លើងសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ថាមពល និងប្រព័ន្ធការពាររន្ទះ។
គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លទ្ធផលនៃការអនុវត្តសម្រេចបាន៖
ការងារសាងសង់បង្គោលបេតុង៖ សម្រេចបានចំនួន ៧៧ ស្ថានីយ
ការងារដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងទូមេ សម្រេចបានចំនួន ៦៤ ស្ថានីយ៕
ដោយ៖ ប៉ៃ សុឃីម









