跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចក្រុងព្រះសីហនុ បង្ក្រាបទីតាំង "ហាយ អាន អាផាតមិន" ឃាត់ខ្លួនមនុស្ស ៣៥នាក់ ករណីឆបោកអនឡាញ និងគ្រឿងញៀន

KPS99TV历史原文 · 暂无当前语言译文

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហនៅទីតាំងអគារស្នាក់នៅ "ហាយ អាន អាផាតមិន" ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុប ៣៥នាក់ (ស្រី ៤នាក់) និងដកហូតវត្ថុតាងមួយចំនួនធំ ។

មនុស្សដែលត្រូវបានឃាត់ខ្លួន៖បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៖ ចំនួន ១២នាក់ (ស្រី ៣នាក់) រួមមាន ជនជាតិវៀតណាម ១០នាក់ (ស្រី ៣នាក់) និងជនជាតិចិន ២នាក់ (ប្រុស)។

បទល្មើសគ្រឿងញៀន៖ ចំនួន ២នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ១នាក់ (ប្រុស) និងជនជាតិវៀតណាម ១នាក់ (ស្រី)។

ស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ៖ ចំនួន ២១នាក់ (ប្រុស) រួមមាន ជនជាតិចិន ១៨នាក់ និងជនជាតិវៀតណាម ៣នាក់។

វត្ថុតាងដកហូតបាន៖ កុំព្យូទ័រ All-In-One ចំនួន ១៤គ្រឿង កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ១៧គ្រឿង កាំភ្លើងខ្យល់ខ្លី ១ដើម (បង់ ១) និងកាំបិត ១ដើម វត្ថុសង្ស័យជាសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…