跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាសម្របសម្រួលឱ្យក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

KPS99TV历史原文 · 暂无当前语言译文

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមសម្របសម្រួលកម្ពុជា (CLG) បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ដែលមានប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការវាយតម្លៃការខូចខាត៖ ក្រុមការងារបានចុះពិនិត្យទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋស៊ីវិល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជម្រៅប្រមាណ ៨.២ គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិ) ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 របស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់អាចស្តារមុខរបរឡើងវិញបាននៅឡើយ។

កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងដល់អាណត្តិរបស់ក្រុម AOT ក្នុងការចុះពិនិត្យផ្ទាល់ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

ការអនុវត្តតាមកិច្ចព្រមព្រៀង៖ សកម្មភាពនេះធ្វើឡើងស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងទំនុកចិត្តរវាងប្រទេសទាំងពីរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…