跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការពារជាតិច្រានចោលការចោទប្រកាន់ពីភាគីថៃថាកម្ពុជាបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ

历史原文 · 暂无当前语言译文

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកជំទាវ ម៉ាលី សុជាតា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសច្រានចោលការចោទប្រកាន់ពីភាគីថៃថា កម្ពុជាបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ និងមិនទាន់បានបើកការស៊ើបអង្កេតលើករណីនេះឡើយ។ ប៉ុន្តែភាគីថៃបានចោទប្រកាន់មកលើប្រទេសកម្ពុជា ដែលចុះផ្សាយនៅគេហទំព័រផ្ទាល់របស់យោធភូមិភាគទី២ថៃ។ ដោយឡែក នៅមុននេះបន្តិច ផេករបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានលើកឡើងថា មិនទាន់ច្បាស់លាស់ក្នុងការចោទប្រកាន់លើកម្ពុជាឡើយ។ កន្លែងនេះ សរបញ្ជាក់ថា ការផ្តល់ព័ត៌មាន និងការបញ្ចេញព័ត៌មានរបស់ភាគីថៃ នៅលើផេកផ្លូវការរបស់ខ្លួរវាងផេករបស់យោធភូមិភាគទី២ថៃនិងផេកអ្នកនាំពាក្យកងទ័ពជើងគោកថៃ ហាក់មានភាពភ័ន្តច្រឡំនិងមិនស៊ីសង្វាក់គ្នា។

ត្រង់ចំណុច លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទកម្ពុជា ធ្វើសកម្មភាពដោយភាពអត់ធ្មត់ខ្ពស់ប្រកបដោយវិជ្ជាជីវៈធ្វើការវាយបកផ្តោតតែលើមូលដ្ឋានកងទ័ពថៃតែប៉ុណ្ណោះ ហើយនេះគឺជាការអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ដែលមានចែងនៅក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…