跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ច ឆ្មក់បង្រ្កាបទីតាំង Online Scam ២កន្លែង នៅខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស៧នាក់ និងវត្ថុតាងមួយចំនួន!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២កន្លែង ដកហូតឧបករណ៍បច្ចេកវិទ្យារាប់ពាន់គ្រឿង និងឃាត់ខ្លួនមនុស្ស៧នាក់ រួមនិងស៊ីមកាតបរទេសជាច្រើន។

ជាលទ្ធផលនៃការចុះឆែកឆេរទីតាំងគោលដៅទាំង ២កន្លែង រួមមាន ផ្ទះលេខ I50 ក្នុងបុរីរីវើរ៉ា កោះពេជ្រ ដកហូតកុំព្យូទ័រ All-in-One ចំនួន២០៤គ្រឿង, ទូរស័ព្ទដៃចំនួន១,៥៥០គ្រឿង, ម៉ូនីទ័រ៣គ្រឿង, ស៊ីភីយូ (CPU) ៣គ្រឿង និងស៊ីមកាតបរទេសមួយចំនួនធំ (រាប់ម៉ឺនស៊ីម) និងទីតាំងទី២ ផ្ទះលេខ S55 ក្នុងបុរីដាយមិនវ័ន មានសម្ភារៈបច្ចេកវិទ្យា កុំព្យូទ័រ All-in-One ចំនួន៣១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ២គ្រឿង, ម៉ូនីទ័រ៣គ្រឿង និងទូរស័ព្ទដៃចំនួន២១១គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិចិនចំនួន ៤នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

ដោយ៖ ធី លីថូ

评论

正在加载评论…