跳至正文
西哈努克省电视台 · 官方网站
登录

សាលាអន្តរជាតិ ISPS ខេត្តព្រះសីហនុ ចែកវិញ្ញាបនប័ត្រជូនសិស្សជាង ១០០នាក់ និងប្រកាសបើកបវេសនកាលថ្មីនាដើមខែកញ្ញា

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ សាលាអន្តរជាតិ ISPS ខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់វិញ្ញាបនប័ត្របញ្ចប់ការសិក្សាឆ្នាំ ២០២៥-២០២៦ និងប័ណ្ណសរសើរជូនដល់សិស្សពូកែពីលេខ១ដល់លេខ៣ហើយចូលរួមក្នុងពិធីនេះមានសិស្សជាង ១០០នាក់ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាណាព្យាបាលសិស្សផងដែរ។

លោកស្រី សុវណ្ណ សៀងហៃ អ្នកគ្រប់គ្រងសាលាអន្តរជាតិ ISPS បានលើកឡើងថា សាលាតែងតែយកចិត្តទុកដាក់ខ្ពស់លើគុណភាពស្តង់ដានៃការអប់រំ ដោយផ្តល់នូវបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ និងគ្មានការរើសអើង។ កម្មវិធីសិក្សារបស់សាលាត្រូវ បានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា សិស្សគ្រប់រូបទទួលបានចំណេះដឹងពិតប្រាកដ ឆ្លើយតបទៅនឹងស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សសដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្រាប់អនាគតប្រទេសជាតិ។

សាលាបើកបវេសនកាលថ្មី នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៦ ដែលមានកម្រិតសិក្សា ស្តង់ដារជាតិ និងអន្តរជាតិ មានទីតាំងនៅ ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដូចនេះអ្នកជាអាណាព្យាបាលអាចនាំបុត្រធីតាមកចុះឈ្មោះចូលរៀន ដើម្បីទទួលបានការអប់រំដែលមានគុណភាព និងស្តង់ដារខ្ពស់សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កូនៗទៅថ្ងៃអនាគត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

评论

正在加载评论…