跳至正文
西哈努克省电视台 · 官方网站
登录

បុរសខ្លាំងដែលបង្កហិ/ង្សា និងធ្វើឱ្យខូចខាតរថយន្តភាគីម្ខាងទៀត នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការហើយ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នារសៀលថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលបង្កអំពើហិង្សានិងធ្វើឲ្យខូចខាតរថយន្ត ទៅតុលាការចាត់ការតាមផ្លូវច្បាប់។នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សម្បត្តិ កំសត់ ភេទប្រុស កើតនៅឆ្នាំ២០០០ ជនជាតិខ្មែរ ។ ជនរងគ្រោះមានឈ្មោះ ស្រី បូយ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៤ និង ២៥នាទី ការិយាល័យជំនាញព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន១នាក់ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកពាក់ព័ន្ធករណី ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាត ដោយចេតនា ទៅលើរថយន្ត និងអ្នកបើករថយន្តម្នាក់ទៀត ដោយចោទថា អ្នកបើករថយន្តបុកពួកម៉ាករបស់ខ្លួនខណៈជិះម៉ូតូបណ្តាលឲ្យស្លាប់ នៅកំណាត់មហាវិថីព្រះនរោត្តម ក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់អធ្រាត្រថ្ងៃទី២០ខែសីហាឆ្នាំ២០២៦ ។ ករណីនេះក្រោយមានការស្រាវជ្រាវ ជាគ្រោះថ្នាក់ចរាចរណ៍បង្ករវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់១នាក់។ ជនសង្ស័យយល់ថា រថយន្តនោះបុកពួកម៉ាកខ្លួនបណ្តាលឲ្យស្លាប់ ហើយបើករត់គេច ក៏បានជិះម៉ូតូដេញតាមស្ទាក់ឃាត់រថយន្តហើយ ប្រើហិង្សាប្រព្រឹត្តនៅចំណុចផ្លូវម៉ៅសេងទុង កែងមហាវិថីព្រះមុន្នីវង្ស ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០ នឹង៣០នាទី៕

ដោយ៖ ធី លីថូ

评论

正在加载评论…