ឥទ្ធិពលពីព្យុះចំនួន ៤ ព្រមគ្នា រួមមាន ព្យុះទី១៨ សូដេល (Sodel), ព្យុះទី១៩ ណារ៉ា (Nangka/Nara), ព្យុះទី២០ ហ្គាណារី (Chan-hom/Ganari) និង ព្យុះទី២១ អាតសានី (Atsani) កំពុងមានឥទ្ធិពលលើប្រទេសកម្ពុជា។
អាស្រ័យហេតុនេះ ស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ រួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាព ២៥°C - ៣៦°C និងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី ៤០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥°C - ៣៤°C មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% ព្រមទាំងមានរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ ដូចជាតាមបណ្តាខេត្តនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រះ និងរលកសមុទ្រគ្រោះថ្នាក់ក្នុងអំឡុងពេលនេះផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
ព្យុះបួនព្រមគ្នាបោកបក់លើកម្ពុជា! ក្រសួងព្រមានពីស្ថានភាពអាកាសធាតុថ្ងៃទី២៥-២៧ ខែសីហាឆ្នាំ២០២៦
KPS99TV历史原文 · 暂无当前语言译文






