跳至正文
西哈努克省电视台 · 官方网站
登录

ចិនផ្តល់ឧបករណ៍បោសសម្អាតមីនដ៏ឆ្លាតវៃមួយចំនួនដល់CMAC រួមចំណែកជួយការងារដោះមីននៅកម្ពុជា!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញ មូលនិធិសុខុមាលភាពសាធារណៈ និងក្រុមហ៊ុនចិនដែលពាក់ព័ន្ធ បានផ្តល់ឧបករណ៍បោសសម្អាតមីនដ៏ឆ្លាតវៃមួយចំនួនជាអំណោយ ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ហើយនិងធ្វើការបណ្តុះបណ្តាលជាក់ស្តែង។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន សង្ឃឹមថា ឧបករណ៍និងការបណ្តុះបណ្តាលខាងលើនេះ នឹងជួយដល់ការងារដោះមីននៅកម្ពុជាកាន់តែប្រសើរផងដែរ៕

ដោយ៖ ធី លីថូ

评论

正在加载评论…