跳至正文
西哈努克省电视台 · 官方网站
登录

ខ្ចីចុះខ្ចីឡើងស៊ីដាច់ចុងក្រោយជាប់ខ្នោះ! ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ករណីលួចរឺម៉កដឹកដែក នៅសង្កាត់រការខ្ពស់

KPS99TV历史原文 · 暂无当前语言译文

(កណ្ដាល)៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ផ្នែកជំនាញយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានធ្វើការចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) និងអំពើលួចរ៉ឺម៉ក,ដែក រួមទាំងទទួលផលចោរកម្ម នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនង្ស័យទាំង៤នាក់រួមមាន៖

១-ឈ្មោះ ស៊ឹម រ៉ា ហៅសិដ្ឋដៃខ្មោច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

២-ឈ្មោះ ហែម សុខហឿន ហៅកៃ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឬស្សីកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

៣-ឈ្មោះ អ៊ិន សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរទិញអេតចាយ។ ៤-ឈ្មោះស៊ុំ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ (ជនសង្ស័យទាំង៤នាក់ មានសារធាតុញៀន) ។

វត្ថុតាងចាប់យកបានរួមមាន៖ រ៉ឺម៉កម៉ូតូ១គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង(របស់ជនសង្ស័យ) , រ៉ឺម៉កម៉ូតូ១គ្រឿង និងដែកមួយចំនួន (របស់ជនរងគ្រោះ) ។

បច្ចប្បន្ន ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ដោយ៖ ធី លីថូ

评论

正在加载评论…