跳至正文
西哈努克省电视台 · 官方网站
登录

BREAKING: ប្រមុខ UN ឱ្យកម្ពុជា-ថៃទទួលយកបទឈប់បាញ់ជាបន្ទាន់

历史原文 · 暂无当前语言译文

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកឧត្តម António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនរវាង កម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការទំព័រ Facebook របស់ UN។ 

ឯកឧត្តម បានគូសបញ្ជាក់ថា «ខ្ញុំសូមជំរុញឱ្យភាគីទាំងសងខាងយល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈ កិច្ចសន្ទនា។ លោកបន្ថែមថា «ខ្ញុំនៅរង់ចាំជួយជានិច្ចដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះ»។

សូមជម្រាបថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤ហើយ ដែលកងទ័ពថៃបានបើកការប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ខណៈការចាប់ផ្តើមដំបូងនៃឈ្លានពានដ៏គឃ្លើន និងសាហាវឃោរឃៅរបស់កងទ័ពថៃគឺនៅថ្ងៃទ២៤កក្កដា។ កងទ័ពថៃបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃជាច្រើនកន្លែង។

ទោះបីជាមានការឯកភាពជាមួយប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ក៏ដោយ ក៏ភាគីថៃនៅតែបន្តរំលោភបំពានមកលើទឹកដីកម្ពុជាដែរ។ ជាក់ស្តែង ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពថៃ បានបើកការវាយប្រហារលើទីតាំងជាច្រើនរបស់ទឹកដីកម្ពុជា ចាប់ម៉ោង២រំលងអាធ្រាត្រដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ កក្កដា ២០២៥នេះ។

កងទ័ពថៃ បន្តបាញ់ផ្លោង និងប្រើទ័ពថ្មើរជើងយ៉ាងកម្រោលវាយចូលទឹកដីកម្ពុជា តែកងទ័ពកម្ពុជាបន្តឈរជើង និងការពារសមរភូមិប្រយុទ្ធបានយ៉ាងរឹងមាំ។  ទាហានឈ្លានពានថៃនៅលើសមរភូមិ បាននិងកំពុងបុកវ៉ៃខ្លាំង ដោយមិនទាន់ស្តាប់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នៅឡើយទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…