នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក បានអញ្ជើញចុះទស្សនកិច្ច សាលាបឋមសិក្សាគោកប្រាសាទ (ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ)។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ រួមមាន៖ការពិនិត្យការខូចខាត ស្វែងយល់ដោយផ្ទាល់ពីផលប៉ះពាល់លើអគារសិក្សា ដែលរងការខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។
គាំទ្រការអប់រំ៖ តាមដានដំណើរការកម្មវិធីអប់រំ និងការជួយសង្គ្រោះដល់កុមារភៀសខ្លួនដោយសារសង្គ្រាម ដែលទទួលបានជំនួយឧបត្ថម្ភពីចក្រភពអង់គ្លេស។
បង្ហាញសាមគ្គីភាព៖ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់អង់គ្លេស ក្នុងការរួមចំណែកស្តារវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមារកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានបញ្ជូនសារជាសាកលយ៉ាងសំខាន់អំពី «ការការពារការអប់រំក្នុងតំបន់ជម្លោះ» និងការធានាថា គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ៖ ប៉ៃ សុឃីម











