跳至正文
西哈努克省电视台 · 官方网站
登录

ទឹកទន្លេមេគង្គជន់លិច ប៉ះពាល់ដំណាំពលរដ្ឋជាង ១,០០០ ហិកតា នៅខេត្តត្បូងឃ្មុំ

KPS99TV历史原文 · 暂无当前语言译文

ទឹកទន្លេមេគង្គបានឡើងជាលើកដំបូងក្នុងឆ្នាំ២០២៦ បណ្តាលឱ្យដំណាំរបស់ប្រជាកសិករនៅខេត្តត្បូងឃ្មុំរងផលប៉ះពាល់ជាង ១,០០០ហិកតា ក្នុងនោះមានដំណាំពោតក្រហម និងស្រូវជាចម្បង។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ គិតត្រឹម ដើមសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ២០២៦ ដំណាំដែលរងការលិចលង់ដោយសារការកើនឡើងនៃកម្ពស់ទឹកទន្លេមេគង្គ មានផ្ទៃដីសរុបចំនួន ១,៧៧៩ហិកតា។ ក្នុងចំណោមនោះ ដំណាំចំនួន ១,០៩៥ហិកតា ត្រូវបានវាយតម្លៃថាខូចខាតទាំងស្រុង។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្ទៃដីដែលខូចខាតទាំងស្រុងរួមមាន ពោតក្រហមប្រមាណ ៧៣១ហិកតា ស្រូវ ៣៦១ហិកតា និងបន្លែចំនួន ៣ហិកតា។ ដំណាំទាំងនេះជារបស់ប្រជាកសិករនៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរបានណែនាំដល់កសិករដែលមានដំណាំពោតរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យប្រមូលដើមពោតយកទៅប្រើប្រាស់ជាចំណីសត្វ ឬកែច្នៃធ្វើជា «ផ្អកពោត» សម្រាប់រក្សាទុកធ្វើជាចំណីគោ និងក្របី ដើម្បីកាត់បន្ថយការខាតបង់។

លោក ហេង ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា ដើម្បីកាត់បន្ថយហានិភ័យពីការជន់ឡើងនៃទឹកទន្លេមេគង្គ កសិករគួររៀបចំពេលវេលាដាំដុះឱ្យបានសមស្រប ដោយណែនាំឱ្យដាំពោតក្រហមចាប់ពីដើមខែមេសា និងដាំស្រូវចាប់ពីដើមខែឧសភា ដើម្បីជៀសវាងការរងផលប៉ះពាល់ពីទឹកជំនន់នៅចុងរដូវដាំដុះនេះ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…