跳至正文
西哈努克省电视台 · 官方网站
登录

UPDATE: ករណីឆេះផ្សារនាគមាស ខូចខាត២១១តូប និងសម្ភារ:មួយចំនួន ខណ:សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១២:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្សារផ្លែឈើA៥ហៅផ្សារនាគមាស ស្ថិតក្នុងភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៨ ខែសីហារ ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីអគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតតូបចំនួន២១១តូប រួមនិងសម្ភារៈមួយចំនួន។

នៅវេលាម៉ោង១៦:៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន១៤៧គ្រឿង ស្មើនឹង ៥៨៨ម៉ែត្រគូប និងរថយន្តជំនួយរួមមាន៖

-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ស្មើនឹង១២ម៉ែត្រគូប។

-រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យកងពលតូច«ង»៧០ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង២៤ម៉ែត្រគូប។

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង៣៦ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។

និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

សូមជម្រាបថា ករណីអគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកមូលហេតុដែលបង្កមានគ្រោះអគ្គិភ័យនេះកើតឡើង៕

ដោយ៖ ធី លីថូ

评论

正在加载评论…