跳至正文
西哈努克省电视台 · 官方网站
登录

ជាការយកចិត្តទុកដាក់ខ្ពស់! ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ដើម្បីទទួលយកសំណើដោះស្រាយជូនទាន់សភាពការណ៍

KPS99TV历史原文 · 暂无当前语言译文

(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពរស់នៅតាមខ្នងផ្ទះ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរប្រជាពលរដ្ឋភៀសសឹក ចំពោះការបន្តខិតខំរៀបចំផ្ទះ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីឱ្យមានសោភ័ណភាព ព្រមទាំងសម្រាប់ទទួលទានក្នុងជីវភាពប្រចាំថ្ងៃ និងលក់ដូរថែមទៀតផងដែរ។ ទាំងអស់នេះ ស្តែងឱ្យឃើញពីទំហំនៃក្តីសង្ឃឹម និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប ដែលកំពុងកសាងជីវភាពទៅតាមលទ្ធភាពរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលបន្ថែម ដូចជា៖ ថវិកាឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីដោយឥតបង់ប្រាក់ ក៏ដូចជាការលើកស្ទួយផ្នែកកសិកម្មជាដើម។

ស្របពេលជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានបន្តត្រួតពិនិត្យតាមខ្នងផ្ទះ ក្នុងគោលបំណង ដើម្បីទទួលសំណូមពរ និងសំណើពីប្រជាពលរដ្ឋភៀសសឹក ដែលមានបញ្ហាប្រឈមណាមួយ ជួយសម្របសម្រួលជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋ៕

ដោយ៖ ធី លីថូ

评论

正在加载评论…