跳至正文
西哈努克省电视台 · 官方网站
登录

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី នៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និង លោក ហ៊ាន ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយមន្ត្រីជំនាញ បន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោ-ក្របី ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសង្កាត់ ពេទ្យសត្វភូមិ និងមន្ត្រីកសិកម្មសង្កាត់ ស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសារទឹក និងកាត់បន្ថយហានិភ័យបាត់បង់សត្វពាហនៈរបស់កសិករ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…