跳至正文
西哈努克省电视台 · 官方网站
登录

វិស័យអន្តរសាសនារួមដៃគ្នាទប់ស្កាត់គ្រឿងញៀន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ កត្តាសុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងជាកម្លាំងចលករនាំមកនូវសេរីភាពនៃការប្រតិបត្តិជំនឿសាសនារហូតមកដល់បច្ចុប្បន្ន ដោយគ្មានការរើសអើងឡើយ។
ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ នៃសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យអន្តរសាសនា» នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងព្រះថេរានុថេរៈ គណៈសង្ឃ និងសិក្ខាកាមយ៉ាងច្រើនកុះករ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាជាសង្គមពហុវប្បធម៌ និងពហុសាសនា ដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនា ដោយមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗរួមមាន៖
ជំនឿសាសនាត្រូវផ្សារភ្ជាប់ជានិច្ចទៅនឹងការថែទាំសុខភាព និងការទទួលទានអាហារមានគុណភាព ដើម្បីកសាងកាយសម្បទារឹងមាំ។
ត្រូវជំរុញការអប់រំតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្យល់ និងតម្រង់ទិសពលរដ្ឋឱ្យដើរទាន់សម័យកាលបច្ចេកវិទ្យា។
វិស័យសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជនក្រីក្រ និងជនងាយរងគ្រោះ ជួយទប់ស្កាត់ការរំលោភបំពាន និងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

អត្ថបទ៖  ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ ដា

评论

正在加载评论…