跳至正文
西哈努克省电视台 · 官方网站
登录

ប្រែប្រួលហើយ! ណានៗនិងកូវីតធ្លាក់ដល់លេខ៣ ខណ: កែវ សុគន្ធា ឈរនៅលេខ១ ឡើងវគ្គផ្ដាច់ព្រ័ត្រ X Factor Cambodia រដូវកាលទី២

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការប្រឡងប្រជែងគ្នាយ៉ាងស្វិតស្វាញ អស់ជាច្រើនវគ្គ និងជាច្រើនសប្ដាហ៍រួចមក ពេលនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកអ៉ិចហ្វេចទ័រខេមបូឌៀរ រដូវកាលទី២ របស់ក្រុមហ៊ុនហង្សមាស បានរកឃើញបេក្ខជន៦រូប ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៅសប្ដាហ៍ក្រោយហើយ។

បេក្ខជនទាំង៦រូបនោះរួមមាន៖ ១.បេក្ខនារី កែវ សុគន្ធា កូនក្រុមអ្នកនាង «ឱក សុគន្ធកញ្ញា» ទទួលបានសម្លេងសារបោះឆ្នោតគាំទ្រពីមហាជនច្រើនជាងគេ ២.បេក្ខជន សុខ វិជ្ជា កូនក្រុមលោក«ឆន សុវណ្ណរាជ» ៣.ក្រុម ង៉ា ស្រីណាន និងញ៉ឹប កូវីត កូនក្រុមអ្នកនាង«ឱក សុគន្ធកញ្ញា» ៤.បេក្ខជន រិន សារៈ កូនក្រុមកញ្ញា«សុខ សីឡាលីន» ៥.បេក្ខនារី ឌី ស្រីពេជ្រ កូនក្រុមលោក«ណុប ប៉ាយ៉ារិទ្ធ» និង៦.បេក្ខនារី អង កញ្ញា កូនក្រុមលោក«ឆន សុវណ្ណរាជ»។

ជាមួយនឹងភាពជោគជ័យរបស់បេក្ខជនទាំង៦រូបបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនោះ ក៏មានបេក្ខជនចំនួន២រូប៖ ក្រុមអឿន ប៊ុណ្ណា និង រស្មី ស្រីកែវ កូនក្រុមលោក«ណុប ប៉ាយ៉ារិទ្ធ»និងបេក្ខជន ធីម ធាន កូនក្រុមអ្នកនាង«ឱក សុគន្ធកញ្ញា» ត្រូវបានខកចិត្តជ្រុះចេញពីកម្មវិធីដោយទឹកមុខក្រៀមក្រំ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ។

សូមជម្រាបថា អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ លទ្ធផលគឺមានការប្រែប្រួលខ្លាំង ដោយកាលពី៤សប្ដាហ៍ជាប់គ្នា នៅវគ្គឡាយសូរ គឺក្រុម ង៉ា ស្រីណាន និងញ៉ឹប កូវីត ទទួលបានសារបោះឆ្នោតនាំមុខគេរហូត តែមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺ កែវ សុគន្ធា នាំមុខគេវិញ ខណៈសុខ វិជ្ជា ឈរលេងរៀងទី២ ង៉ា ស្រីណាន និង ញ៉ឹប កូវីតឈរនៅលេខរៀងទី៣៕ដោយ៖ ស្រីពី

评论

正在加载评论…