跳至正文
西哈努克省电视台 · 官方网站
登录

ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ ចុះរៀបចំរបៀបរៀបរយតាមដងផ្លូវក្នុងក្រុងព្រះសីហនុ

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យនគរបាលសណ្ដាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី បានចុះប្រចាំការ និងល្បាតរៀបចំសណ្ដាប់ធ្នាប់តាមគោលដៅចំណតរថយន្តនានាក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន ជៀសវាងការយកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្ត ឬប្រកបអាជីវកម្ម ដែលបង្កឱ្យមានភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើចរាចរណ៍លើទ្រូងផ្លូវ រក្សារបៀបរៀបរយ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត បង្កើតបរិយាកាសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…