跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-អាមេរិក បើកកិច្ចពិភាក្សាពិនិត្យផែនការចុះទស្សនកិច្ចសិក្សាលើការអនុវត្ដក្រម ISPS នៅតាមកំពង់ផែអន្តរជាតិរបស់កម្ពុជា!

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានទទួលជួបពិភាក្សាការងារជាមួយលោក Jacob Evrett មន្ត្រីទំនាក់ទំនងផ្នែកសន្តិសុខកំពង់ផែអន្តរជាតិ មកពីក្រុមជំនាញការកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក (U.S. Coast Guard) នៅទីស្ដីការក្រសួង។

ជំនួបពិភាក្សានេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ដក្រម International Ship and Port Facility Security (ISPS Code) និងការពិនិត្យផែនការចុះទស្សនកិច្ចសិក្សាលើការអនុវត្ដក្រម ISPS នៅតាមកំពង់ផែអន្តរជាតិរបស់កម្ពុជាពីសំណាក់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកផងដែរ៕អត្ថបទដោយ៖ ស្រីពី

评论

正在加载评论…