跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងយុត្តិធម៌បញ្ជូនបណ្តឹងពាក់ព័ន្ធសាលាដំបូងខេត្តស្ទឹងត្រែង ទៅក្រុមប្រឹក្សាវិន័យ

历史原文 · 暂无当前语言译文

ពាក់ព័ន្ធករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើងអំពីការលើកទ្បើងថា មានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង សាមីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់ទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចំពោះករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីតាមនីតិវិធីជាធរមានទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងស្រាវជ្រាវឱ្យបានល្អិតល្អន់។

ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងពិនិត្យករណីនេះតាមសមត្ថកិច្ច ហើយប្រសិនបើរកឃើញកំហុស នឹងចាត់ការទៅតាមច្បាប់ និងនីតិវិធីដែលមានចែងក្នុងក្របខ័ណ្ឌយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ការចាត់ចែងបែបនេះមានគោលបំណងធានាឱ្យការពិនិត្យករណីប្រព្រឹត្តទៅតាមនីតិវិធី និងមានមូលដ្ឋានច្បាស់លាស់។

ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ក៏បានចាត់ក្រុមការងារឱ្យចុះស្រាវជ្រាវបន្ថែមលើករណីខាងលើផងដែរ។ លទ្ធផលនៃការស្រាវជ្រាវនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធ្វើជាមូលដ្ឋានបន្ថែមសម្រាប់ការធ្វើអធិការកិច្ច និងចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖ សុភ័ក្រ្ត

评论

正在加载评论…