跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានថ្មរូង

历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីបច្ចេកទេសសាលាខេត្តព្រះសីហនុ ចុះបំពេញបេសកកម្មការងារក្នុងមូលដ្ឋានស្រុករួមមាន ចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ទំនប់ស្ទាក់ទឹក នៅរមណីយដ្ឋានព្រៃឈើធម្មជាតិថ្មរូង ដើម្បីលើកកម្ពស់សក្តានុពល និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង។

ពិនិត្យដំណើរការជួសជុលរបង និងការងារក្រាលការ៉ូឡានៅសាលាបឋមសិក្សាព្រៃប្រសិទ្ធ ពិនិត្យគម្រោងកែលម្អនិមិត្តសញ្ញារដ្ឋបាលស្រុកកំពង់សីលា។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអំពីផលប្រយោជន៍នៃគម្រោងទំនប់ស្ទាក់ទឹក ព្រមទាំងបានពិភាក្សាលើការជួសជុលកំណាត់ផ្លូវលំបាកចូលមករមណីយដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ទិញថ្មចំនួន ១៥ឡាន ប្រគល់ជូនតាមរយៈលោកប្រធានសហគមន៍ ដើម្បីយកទៅចាក់បំពេញនៅតាមចំណុចរងការខូចខាតខ្លាំងជាបណ្តោះអាសន្នផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…