跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាព្រមាន៖ ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ មិនអាចធ្វើជាលេសរំលោភអធិបតេយ្យភាពរដ្ឋដទៃ

历史原文 · 暂无当前语言译文

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស។

ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ បានគូសបញ្ជាក់ថា ទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស គឺជាបញ្ហាប្រឈមដែលឆ្លងកាត់ព្រំដែន និងមិនអាចឱ្យប្រទេសណាមួយដោះស្រាយដោយឯកឯងបានឡើយ។ ដូច្នេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកត្តាចាំបាច់ ខណៈកិច្ចសហប្រតិបត្តិការទាំងអស់ត្រូវអនុវត្តស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់ប្រទេសជិតខាងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ មិនត្រូវយកមកប្រើខុសគោលដៅ ឬធ្វើជាលេសដើម្បីបង្ហាញភាពស្របច្បាប់ចំពោះសកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋដទៃឡើយ។ ការលើកឡើងនេះធ្វើឡើងក្នុងបរិបទដែលកម្ពុជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសកល។ដោយ៖សុភ័ក្រ្ត

评论

正在加载评论…