跳至正文
西哈努克省电视台 · 官方网站
登录

មួយករណីទៀតហើយ! ក្លែងគណនី Telegram ជាអធិការ និងនាយប៉ុស្តិ៍ដើរបោកគេ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

历史原文 · 暂无当前语言译文

បុរសម្នាក់ដែលបានបង្កើតគណនី Telegram ក្លែងបន្លំជាមន្ត្រីនគរបាលជាន់ខ្ពស់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បំបែកសំណុំរឿង និងឈានដល់ការឃាត់ខ្លួនបានសម្រេច កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣:០២នាទីរសៀល។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចបន្ទប់ជួលលេខ២ ផ្ទះលេខ២៦ ផ្លូវបេតុង ក្រុមទី៩ ភូមិព្រែកតាគង់ទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយជនសង្ស័យបានលួចប្រើឈ្មោះអធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍មួយចំនួន ដើម្បីធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនសង្ស័យមានឈ្មោះ សុខ សុវណ្ណវិសា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅទីតាំងបន្ទប់ជួលខាងលើ។ នៅក្នុងការចុះប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាឧបករណ៍ប្រព្រឹត្តបទល្មើស រួមមានទូរស័ព្ទដៃផ្ទាល់ខ្លួនម៉ាក itel ចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់៕ដោយ៖ ស្រីពី

评论

正在加载评论…