跳至正文
西哈努克省电视台 · 官方网站
登录

សមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា ទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទិសដៅប្រតិបត្តិការកុងតឺន័រ និងភស្តុភារកម្ម

历史原文 · 暂无当前语言译文

ព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) ក្នុងដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស។ ជំនួបនេះមានការទទួលស្វាគមន៍ដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស។

គណៈប្រតិភូ JBAC ដឹកនាំដោយ លោក Kazuki Matsukawa ប្រធានគណៈកម្មការ ពន្ធគយ និងភស្តុភារកម្ម នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC)។ ក្នុងកិច្ចជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីស្ថានភាពនៃប្រតិបត្តិការលើកដាក់កុងតឺន័រ របស់ កសស នាពេលបច្ចុប្បន្ន ព្រមទាំងបញ្ហា និងទិសដៅដែលពាក់ព័ន្ធនាពេលអនាគត។

ដំណើរទស្សនកិច្ចនេះផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងទស្សនៈរវាង កសស និងវិស័យធុរកិច្ចជប៉ុន ដើម្បីស្វែងយល់កាន់តែច្បាស់ពីស្ថានភាពប្រតិបត្តិការកុងតឺន័រ និងទិសដៅនាពេលខាងមុខ។ ការពិភាក្សានេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យកំពង់ផែ និងភស្តុភារកម្ម។

ដោយ៖ សុភ័ក្រ្ត 

评论

正在加载评论…