跳至正文
西哈努克省电视台 · 官方网站
登录

១០ថ្ងៃដើមខែកញ្ញា! គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់យកជីវិតមនុស្ស៥០នាក់ ថយចុះ២នាក់ធៀបខែមុន

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់-ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា អ្នកស្លាប់ថយចុះ២នាក់ និងអ្នករបួសថយចុះ ៦នាក់។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ភាគច្រើនកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត ព្រះសីហនុ កោះកុង បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដើមខែកញ្ញាមក សមត្ថកិច្ចបានចាប់ផ្តើមអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៃរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ដោយឡែកចំពោះខេត្តក្រុងផ្សេងទៀត សមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការអប់រំ និងណែនាំ។ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះ គឺផ្តោតសំខាន់លើបទល្មើសចម្បងៗដែលជាប្រភពបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេសជាដើម៕

ដោយ៖ ធី លីថូ

评论

正在加载评论…