កម្ពុជានិងថៃ បានបិទបញ្ចប់ហើយ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។
យ៉ាងណាមិញសំរាប់លទ្ធផលក្រោយកិច្ចប្រជុំបិទទ្វារនេះពុំទាន់បានផ្សព្វផ្សាយពីលទ្ធផលនៅទ្បើយនោះទេ ។ដោយទ្បែក សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៨:០០នាទីព្រឹក ម៉ោងនៅកម្ពុជា នឹងផ្សាយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ ហើយទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីទីក្រុងសិង្ហបុរី ចាប់ពីម៉ោង៧:៣០នាទីព្រឹក ម៉ោងនៅកម្ពុជា តទៅ ។ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ក៏នឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ៕
ដោយ៖ សុភ័ក្រ្ត










