跳至正文
西哈努克省电视台 · 官方网站
登录

អនុស្សាវរីយ៍ ១យប់ ២ថ្ងៃ៖ ភាពកក់ក្តៅ និងសាមគ្គីភាពក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»

历史原文 · 暂无当前语言译文

យុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» រយៈពេល ១យប់ ២ថ្ងៃ បានបិទបញ្ចប់ទៅដោយបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន តាមរយៈការស្វាគមន៍យ៉ាងកក់ក្តៅ និងទឹកចិត្តសប្បុរសពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនារបស់ បងប្អូននៅភូមិរង់ចាំបានជួយសម្របសម្រួលទាំងកន្លែងស្នាក់នៅ និងម្ហូបអាហារដល់ក្រុមការងារ និងសប្បុរសជន ដោយក្តីរាក់ទាក់ និងស្នាមញញឹមរស់រវើក។

ការចុះស្វែងយល់សុខទុក្ខផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិយាកាសស្និទ្ធស្នាល និងសាមញ្ញបំផុត។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាសារបញ្ជាក់យ៉ាងច្បាស់ពីស្មារតី «ខ្មែរជួយខ្មែរ» ដែលតែងតែឈរនៅក្បែរគ្នា ចែករំលែកក្តីស្រឡាញ់ និងឆ្លងកាត់គ្រប់កាលៈទេសៈជាមួយគ្នាជានិច្ច។

រាល់ទឹកចិត្ត និងការយកចិត្តទុកដាក់របស់បងប្អូនភូមិរង់ចាំ នឹងដក់ជាប់ក្នុងបេះដូងរបស់ក្រុមការងារ និងសប្បុរសជនទាំងអស់ជារៀងរហូត៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…