跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុស្វាគមន៍នាវាចម្បាំងឥណ្ឌា INS KULISH P63៖ រឹតចំណងមិត្តភាពយោធា និងបើកផ្លូវផ្សព្វផ្សាយទេសចរណ៍

历史原文 · 暂无当前语言译文

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS KULISH P63 ក្នុងឱកាសដែលនាវាបានចូលចតនៅមូលដ្ឋានសមុទ្ររាម ។

កិច្ចសហប្រតិបត្តិការយោធា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍កីឡារួមគ្នា សំដៅពង្រឹងភាពស្និទ្ធស្នាល និងភាតរភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ការបង្ហាញសក្តានុពលសេដ្ឋកិច្ច រដ្ឋបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ សន្ទុះអភិវឌ្ឍន៍នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកាលានុវត្តភាពវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ការជំរុញវិស័យទេសចរណ៍ លោកអភិបាលរងបានស្នើឱ្យភាគីឥណ្ឌាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កោះ-ឆ្នេរដ៏ទាក់ទាញរបស់កម្ពុជា ក៏ដូចជាចំណងទាក់ទងនៃអរិយធម៌ដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។

គិតត្រឹមឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុបានស្វាគមន៍ការចូលចតនៃនាវាយោធាបរទេសសរុបចំនួន ៦លើក (ស្មើនឹង ៧គ្រឿង) មកពីបណ្តាប្រទេសជាមិត្ត រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី វៀតណាម និងចក្រភពអង់គ្លេស៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…