跳至正文
西哈努克省电视台 · 官方网站
登录

វិនិយោគិនខេត្តហឺណានរបស់ចិន ចាប់អារម្មណ៍វិនិយោគលើវិស័យអាទិភាព៣នៅកម្ពុជា

历史原文 · 暂无当前语言译文

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Henan Airport Investment Group Co., Ltd. ដឹកនាំដោយលោក Bai Dongzhan ប្រធានសម្ព័ន្ធក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន និងមានការចូលរួមពីលោក David Chan អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Air Cambodia កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកជើងហោះហើរត្រង់ និងបន្តការវិនិយោគក្នុងវិស័យអាកាសចរណ៍ជាមួយក្រុមហ៊ុន Air Cambodia។

លោក Bai Dongzhan បានឱ្យដឹងថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុនក្នុងទីក្រុង Zhengzhou ខេត្ត Henan។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណាន កំពុងចាប់អារម្មណ៍លើឱកាសអភិវឌ្ឍនៅកម្ពុជាលើវិស័យអាទិភាព៣ រួមមាន ការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ថាមពលកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងកសិកម្មឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យា AI។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យការវិនិយោគអាចសម្រេចបានជាក់ស្តែងនាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុន Air Cambodia។ដោយ៖ សុភ័ក្រ្ត 

评论

正在加载评论…