跳至正文
西哈努克省电视台 · 官方网站
登录

នាយករដ្ឋមន្រ្តីអំពាវនាវសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុជួយសម្រាលបន្ទុកបំណុលដល់កងកម្លាំង ជនភៀសសឹក គ្រួសារយោធិនពលីនិងរងរបួស

历史原文 · 暂无当前语言译文

摘要

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអំពាវនាវឱ្យសមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកបំណុលសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ គ្រួសារយោធិនពលីនិងរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ សារអំពាវនាវរបស់សម្តេចធិបតីបានបង្ហោះនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអំពាវនាវឱ្យសមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកបំណុលសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ គ្រួសារយោធិនពលីនិងរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

សារអំពាវនាវរបស់សម្តេចធិបតីបានបង្ហោះនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។

រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។

សូមជម្រាបថា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ដែលកងទ័ពថៃបានបើកឈានពានយ៉ាងកម្រោលមកលើទឹកដីកម្ពុជាមុន បណ្តាលឱ្យកងទ័ពនៃប្រទេសពីរបាត់បង់ជីវិតរៀងៗខ្លួន ហើយប្រជាពលរដ្ឋជាជនស៊ីលវិលស្លូតត្រង់របស់កម្ពុជាជាច្រើនម៉ឺននៅតាមបណ្តោយព្រំដែនបានបាត់បង់ទីជម្រកដោយជម្លៀសចេញពីលំនៅឋានដែលខ្លួនរស់នៅ ខណៈកុមាររាប់ពាន់នាក់បានរត់គេចខ្លួនតាមឪពុកម្តាយបងប្អូន ដែលធ្វើឱ្យពួកគេបាត់ទីជម្រក និងបាត់បង់ការសិក្សា៕


ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…