សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសំណេរលើទំព័រហ្វេសប៊ុកនាយប់ថ្ងៃអង្គារ៍នេះថា៖«ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ»៕
ដោយ៖ ង៉ែត ពិសាន្ត










