跳至正文
西哈努克省电视台 · 官方网站
登录

ចិនបង្ហាញជំហររក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា-ថៃក្នុងការពង្រឹងកុងសុងស៊ីសបទឈប់បាញ់

历史原文 · 暂无当前语言译文

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ក្នុងនាមជាមិត្តភក្តិនិងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់កម្ពុជានិងថៃ ភាគីចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងមានកម្ពុជានិងថៃ ប្រទេសចិននឹងបន្តធ្វើការតាមវិធីខ្លួនដោយស្របតាមការចង់បានរបស់ភាគីកម្ពុជានិងថៃ ដើម្បីដើរតួនាទីស្ថាបនាក្នុងការពង្រឹងកុងសុងស៊ីសបទឈប់បាញ់»។ នេះបើតាមការដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបនឹងសំណួរសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលចុះផ្សាយលើទំព័រហ្វេសប៊ុកឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា។

កម្ពុជានិងថៃ បានយល់ព្រមលើការឈប់បាញ់គ្នាភ្លាមៗ និងដោយឥតលក្ខខណ្ឌ ដើម្បីបញ្ចប់ការប្រយុទ្ធជាប់ព្រំដែន ក្រោយមានការចរចារនៅប្រទេសម៉ាឡេស៊ី។ 

បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននិងកំពុងឈរជើងគ្រប់គ្រងការពារនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំទ្រព្យ មុំបី និងអានសេះយ៉ាងរឹងមាំ និងការពារបាននូវដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របច្បាប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…