跳至正文
西哈努克省电视台 · 官方网站
登录

ធនាគារអេស៊ីលីដា ប្រកាសលុបចោលបំណុលទាំងស្រុងជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដី

历史原文 · 暂无当前语言译文

ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រាកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។

រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃ កម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…